iPhone 14 លក់នៅប្រទេសឥណ្ឌា ចុះថ្លៃឡើងជិត ៣០០ដុល្លារ

iPhone 14 និង iPhone 14 Plus បានប្រកាសចេញកាលពីចុងឆ្នាំ២០២២ ហើយកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ស្មាតហ្វូននេះទទួលបានការបញ្ចុះតម្លៃគួរឲ្យកត់សម្គាល់នៅប្រទេសឥណ្ឌា ហើយបន្តមកទល់ពេលនេះការបញ្ចុះតម្លៃកើតមានជាថ្មីលើ iPhone 14 និង iPhone 14 Plus។ បច្ចុប្បន្ននេះ Apple កំពុងដាក់លក់ iPhone 14 និង iPhone 14 Plus នៅលើវិបសាយ Flipkart ជាមួយការបញ្ចុះតម្លៃរហូតដល់ប្រមាណ ២៦៥ដុល្លារ។ iPhone 14 ដែលពីមុនមានតម្លៃប្រមាណ ៩៦០ដុល្លារ នៅពេលនេះមានតម្លៃប្រមាណ ៦៩៥ដុល្លារ សម្រាប់ទំហំ 128GB។ ចំណែកទំហំ 256GB និង 512GB គឺមានតម្លៃប្រមាណ ៨៤០ដុល្លារ និង ១០៤៥ដុល្លារ។ អតិថិជនក៏អាចទទួលបានប្រាក់ត្រឡប់មកវិញចំនួន ៥%។ សម្រាប់ iPhone 14 Plus វិញ បច្ចុប្បន្នមានតម្លៃចាប់ពីប្រមាណ ៨០៤ដុល្លារ … Continue reading iPhone 14 លក់នៅប្រទេសឥណ្ឌា ចុះថ្លៃឡើងជិត ៣០០ដុល្លារ